ប្រទាលកន្ទុយក្រពើ ជាឱសថបុរាណធម្មជាតិដែលមានគុណប្រយោជន៍ដ៏អស្ចារ្យបំផុតមិនថា សុខភាព ឬក៏សម្រស់នោះទេ។ មានពលរដ្ឋខ្មែរជាច្រើនបានប្រើប្រាស់វាតាមរយៈការដាំជាលក្ខណៈគ្រួសារ ឬ ក៏បានបរិភោគភេសជ្ជៈដែលធ្វើមកពីប្រទាលកន្ទុយក្រពើនេះ។ ប្រទាលនេះ មិនពិបាកដាំនោះទេ ប៉ុន្តែយើងមិនទាន់ឃើញមានពលរដ្ឋខ្មែរណាម្នាក់ដាំប្រទាលនេះដើម្បីធ្វើអាជីវកម្មជាខ្មាតទ្រង់ទ្រាយធំ ឬក៏ដាំដើម្បីនាំចេញទៅក្រៅប្រទេសនោះទេ។
រុក្ខជាតិដ៏មានប្រយោជន៍ខ្ពស់មួយប្រភេទនេះ ត្រូវបានមនុស្សប្រើប្រាស់ដើម្បីគុណប្រយោជន៍ផ្សេងៗជាច្រើនតាំងពីសម័យបុរាណមកម្ល៉េះ។ សារៈប្រយោជន៍សំខាន់ៗនៃប្រទាលកន្ទុយក្រពើរួមមាន៖
- បំបាត់បញ្ហាក្រហាយចុងដង្ហើម និងឈឺក្រពះ
- ពង្រឹងចរន្តឈាមរត់
- ការពារបញ្ហាទល់លាមក និងជំងឺឬសដូងបាត
- ពង្រឹងតួនាទីក្រពះពោះវៀន និងខ្យល់នៅក្នុងរាងកាយ
- ថែរក្សាសម្រស់ និងការពារស្បែកពីបញ្ហាផ្សេងៗ
- ផ្តល់នូវវីតាមីន C, E និង B ដែលដើរតួរយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងប្រឆាំងមេរោគ និងបាក់តេរី
- ជួយសម្រកទម្ងន់ តាមរយៈការសម្អាតកាកសំណល់ពុលនានា ចេញពីរាងកាយ
- ជួយប្រឆាំងនឹងការឆ្លងមេរោគក្រពះ ដែលបណ្តលមកពីបាក់តេរី ដូចជា ជំងឺរលាកក្រពះពោះវៀនជាដើម។
ប្រទាលនេះ ក៏បានផ្ដល់នូវគុណប្រយោជន៍ដ៏មហិមាជាច្រើនផ្សេងទៀតដូចជា៖
- ព្យាបាលបញ្ហាស្បែក៖ជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពល្អប្រសើរខ្លាំងណាស់ សម្រាប់ព្យាបាលការលាកពីពន្លឺព្រះអាទិត្យ ព្យាបាលស្នាមសំឡាក និងដំបៅ ជំងឺរលាកស្បែក និងសត្វល្អិតទិច ឬខាំ។ រុក្ខជាតិនេះអាចយកទៅទទួលទាន និងលាបលើស្បែកផ្នែកខាងក្រៅបានដែរ។
- ថែបំប៉នស្បែក៖ សារជាតិកំចាត់មេរោគនៅក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់eczema និងប្រតិកម្មស្បែក។ ចូរលាបទឹក ប្រទាលកន្ទុយក្រពើ ទៅលើស្បែកដែលមានបញ្ហាប្រតិកម្ម ចំនួនពី ២ ទៅ បីដង ក្នុងមួយថ្ងៃ រហូតដល់វាបាត់ទាំងស្រុង។ លាបជែលប្រទាលកន្ទុយក្រពើ វានឹងជួយការពារស្បែក ព្រមទាំងជួយបំប៉នសំណើមដល់ស្បែក។
- កាត់បន្ថយស្នាមជ្រួញរបស់ស្បែក៖ ប្រទាលកន្ទុយក្រពើ មានផ្ទុកសារជាតិជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក និងបំប៉នសំណើមដូចទៅនឹងវីតាមីន C និង E ដែលមានប្រសិទ្ធិភាពជួយរក្សាស្បែកឱ្យនៅតឹង និងសខ្ចីដូច្នេះ ស្នាមជ្រីវជ្រួញនៅលើស្បែករបស់អ្នកនឹងត្រូវបានកាត់បន្ថយ ។
- កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល៖ប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពប្រសើរ សម្រាប់រក្សាកម្រិតកូឡេស្ដេរ៉ូល ដោយការកាត់បន្ថយសារធាតុ triglycerides។ លើសពីនេះទៅទៀត ដោយសារការជួយធ្វើឱ្យមានលំនឹងនៃការបញ្ចេញថាមពលរបស់មនុស្ស ការកាត់បន្ថយកម្រិតលីពីតឈាម និងការជួយដុតកម្ទេចជាតិខ្លាញ់ ទើបធ្វើឱ្យប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។
- កាត់បន្ថយការរលាក៖មនុស្សជាច្រើននិយាយថា ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក្នុងរយៈពេល ២សប្ដាហ៍អាចជួយកាត់បន្ថយអាការៈរលាកនៅក្នុងរាងកាយមួយចំនួន ដូចជា ជំងឺរលាកសន្លាក់ អាការៈរលាកត្រចៀក ភ្នែក និងជំងឺរលាកសន្លាក់ឆ្អឹង។ ការលាបជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ នៅលើស្បែកផ្នែកខាងក្រៅ អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងគន្លាក់ឆ្អឹង។
- ព្យាបាលបញ្ហារំលាយអាហារ៖តើអ្នកកំពុងមានបញ្ហារំលាយអាហារមែនទេ? ចូរទទួលទានទឹកប្រទាលកន្ទុយក្រពើពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយ ជំងឺរលាកពោះវៀនធំ បញ្ហាអាស៊ីដក្នុងក្រពះ និងជួយឱ្យកម្រិតជាតិបាសនៅក្នុងរាងកាយមានលំនឹង។ ដោយសារគុណសម្បត្ដិថ្នាំបញ្ចុះរបស់វា ទើបធ្វើឱ្យវាមានលក្ខណៈល្អប្រសើរ សម្រាប់អាការៈទល់លាមក។
- ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ប្រទាលកន្ទុយក្រពើ គឺល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពីព្រោះវាជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងមានសមត្ថភាព ប្រែត្រឡប់ភាពស្អិតរបស់ឈាម ជាហេតុធ្វើឱ្យចរន្ដឈាមដំណើរការបានស្រួល។
- គុណប្រយោជន៍ផ្នែកចំនីអាហារ៖ ប្រទាលកន្ទុយក្រពើ ក៏អាចត្រូវបានគេយកមកធ្វើជាអាហារ ឬភេសជ្ជៈ ដែលមានផ្ទុកវីតាមីន A, B1, B2, B5, B12, C, E, អាស៊ីត folic, niacin និងអាស៊ី amine។ អ្នកអាចយកប្រទាលកន្ទុយក្រពើមកធ្វើជាបង្អែម ឬកិនជាទឹកក្រឡុក ឬមួយកៀបយកទឹកមកញ៉ាំក៏បាន។ អាហារ និងភេសជ្ជៈធ្វើអំពី ប្រទាលកន្ទុយក្រពើ នឹងជួយបង្កើនកម្លាំងដល់ប្រព័ន្ធការពាររាងកាយ ប្រឆាំងទៅនឹងភាពតានតឹងក្នុងជីវិត៕
ប្រភពអត្ថបទ៖ Angkorvoice
The post តោះប្រិយមិត្ត! មកមើលចម្ការប្រទាលកន្ទុយក្រពើរបស់ថៃ និងគុណប្រយោជន៍របស់ប្រទាលនេះទាំងអស់គ្នា! appeared first on Khmer Readers.