Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពួកគេជាសាច់ញាតិតែមួយគត់ដែលបានទៅកាន់មន្ទីពេទ្យជាមួយគាត់

$
0
0

បុរសម្នាក់ត្រូវបានសង្គ្រោះបន្ទាន់ដោយសាជំងឺរបស់គាត់ ហើយឆ្កែទាំងនេះត្រូវបានចាត់ទុកជាសាច់ញាតិរបស់គាត់ ឆ្កែទាំងនេះស្រឡាញ់គាត់ណាស់ ពេលនេះម្ចាស់របស់ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ដោយសារភក្តីភាពចំពោះម្ចាស់ដែលតែងតែនៅជាមួយវារៀងរាល់ថ្ងៃ ធ្វើអោយឆ្កែអស់ទាំងនេះក្លាយជាសាច់ញាតិដ៏ជិតស្និទ្ធរបស់គាត់។ ក្នុងករណីសង្គ្រោះបន្ទាន់ពេលនេះ សត្វឆ្កែបានទៅតាមម្ចាស់និងផ្តល់ជាកំលាំងចិត្តដល់ម្ចាស់របស់វាជានិច្ច ហើយខាងពេទ្យផ្ទាល់ក៏បានអោយសត្វឆ្កែទាំងអស់នោះទៅតាមម្ចាស់របស់វាដល់ក្នុងមន្ទីពេទ្យ។

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលព្រោះកំរជួបប្រទះរឿងដូច្នេះណាស់ ចំណែកខាងពេទ្យក៏គេមិនប្រកាន់ទៅលើសត្វឆ្កែទាំងនោះដែរ ដោយគេបានផ្តល់តំលៃទៅលើវា ចាត់ទុកសត្វឆ្កែទាំងនោះថាជាសាច់ញាតិនិងជាអ្នកផ្តល់កំលាំងចិត្តដល់អ្នកជំងឺ ដូច្នេះហើយខាងពេទ្យក៏ជួយសម្រួលដល់ការចេញចូលរបស់សត្វឆ្កែទាំងនោះក្នុងការទៅជាមួយម្ចាស់វា។ សត្វឆ្កែគឺសត្វដែលស្រលាញ់ម្ចាស់និងមានភាពស្មោះត្រង់ចំពោះម្ចាស់ណាស់ វាអាចចាត់ទុកថាជាមិត្តដ៏ស្មោះត្រង់មួយក្នុងចំណោមការស្មោះត្រង់ទាំងឡាយផ្សេងទៀត។

Credit: El Dodo

The post ពួកគេជាសាច់ញាតិតែមួយគត់ដែលបានទៅកាន់មន្ទីពេទ្យជាមួយគាត់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles