Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ជិតដល់ថ្ងៃ«ប្រឡងជ្រើសរើសគ្រូបង្រៀនហើយ» តើប្រិយមិត្តចេះរបៀបសរសេរឲ្យបានត្រឹមត្រូវឬនៅ?

$
0
0

នៅឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនជាច្រើនពាន់នាក់នៅទូទាំងប្រទេស។ នៅក្នុងនោះ គឺមានការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមត្តេយ្យសិក្សា បឋមសិក្សា គ្រូមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ និងគ្រូឧត្ដម ព្រមទាំងគ្រូកីឡាផងដែរ។

គរុសិស្សជំនាន់ទី២៨ដែលបានប្រឡងជាប់កាលពីឆ្នាំ២០១៧កន្លងទៅ បានចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងជ្រើសរើសគ្រូបង្រៀនគ្រប់កម្រិត ដើម្បីជាមូលដ្ឋានសម្រាប់សិស្ស និស្សិតដែលមានបំណងប្រឡងនៅឆ្នាំ២០១៨នេះ។ គរុសិស្ស ឃុន តុលា បានចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងជ្រើសរើសគ្រូបង្រៀននៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖

«របៀបសរសេរចម្លើយលើសន្លឹកកិច្ចការសម្រាប់ការប្រឡងគ្រូ
ដោយសារតែមានការសាកសួរជាច្រើនពីបទពិសោធន៍ និងគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងគ្រូនាពេលកន្លងមក ដូចនេះខ្ញុំបានសម្រេចចិត្តធ្វើវីដេអូមួយនេះឡើង។ ខ្ញុំសង្ឃឹមថាវានឹងអាចជួយបង្កើនការយល់ដឹង និងដោះស្រាយចម្ងល់របស់បងប្អូនបានមួយផ្នែក។
នេះជាវីដេអូទីមួយរបស់ខ្ញុំក្នុងការពន្យល់ និងបកស្រាយទាក់ទងនឹងការប្រឡងបែបនេះ ដូចនេះ កង្វះខាត និងកំហុសឆ្គង ប្រាកដជាអាចកើតមានឡើងជាក់ជាមិនខាន ហេតុនេះ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមានការអធ្យាស្រ័យ»

ដូច្នេះ ដើម្បីឲ្យការប្រឡងរបស់ប្រិយមិត្តប្រកបដោយសក្តានុពលភាព សូមធ្វើតាមការណែនាំដូចខាងលើ៕

ប្រភព៖ ហ្វេសប៊ុក

The post ជិតដល់ថ្ងៃ«ប្រឡងជ្រើសរើសគ្រូបង្រៀនហើយ» តើប្រិយមិត្តចេះរបៀបសរសេរឲ្យបានត្រឹមត្រូវឬនៅ? appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles