Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ចង់សួរប្រិយមិត្តថា បើគេចែកទានឲ្យប្រិយមិត្តដូចក្នុងវិឌីអូនេះ តើប្រិយមិត្តយកទេ?

$
0
0

ចង់សួរប្រិយមិត្តថា បើគេចែកទានឲ្យប្រិយមិត្តដូចក្នុងវិឌីអូនេះ តើប្រិយមិត្តយកទេ?

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ថា «ការ​ឲ្យ​ទាន» ឬ​ការ​ចែក​រំលែក គឺ​ជា​គុណធម៌​មួយ​យ៉ាង​សំខាន់​បំផុត​របស់​មនុស្ស​ជាតិពីព្រោះ​អាច​ជួយ​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​អ្នក​ធ្វើ​ទាន​ផ្ទាល់​ផង និង​ផ្ដល់​សុខ​សន្តិភាព​ក្នុង​សង្គម​មនុស្ស​ទូទៅ​ផង។ សម្រាប់​សង្គម​ជាតិ​ខ្មែរ ចំពោះ​ការ​ធ្វើ​ទាន​នេះ គេ​កត់​សម្គាល់​ឃើញ​ថា នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដោយសារ​មិន​សូវ​មាន​ការ​ស្វែង​យល់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ធ្វើ​ទាន។

នៅ​ក្នុង​សង្គម​មនុស្ស​តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​បច្ចុប្បន្ន គឺ​តែង​តែ​ត្រូវ​ការ​យ៉ាង​ចាំបាច់​បំផុត​នូវ​សម្បត្តិ​ពីរ​យ៉ាង គឺ​ទ្រព្យ​សម្បត្តិ និង​បញ្ញា​សម្បត្តិ ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់​នៅ​របស់​ខ្លួន​ឲ្យ​ប្រកប​ទៅ​ដោយ​សេចក្តី​សុខ​សម្បូរ​សប្បាយ។

សម្បត្តិ​ទាំង​ពីរ​យ៉ាង​នេះ គេ​ឃើញ​មនុស្ស​ខ្លះ​អាច​ស្វែង​រក​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត មិន​មាន​លទ្ធភាព​ទេ ដោយ​អ្នក​ខ្លះ​មាន​ទ្រព្យ តែ​ខ្វះ​បញ្ញា​សម្បត្តិ ហើយ​អ្នក​ខ្លះ​ទៀត​មាន​បញ្ញា​សម្បត្តិ ប៉ុន្តែ​ខ្សត់​ទ្រព្យ​ធន ហើយ​មួយ​ចំនួន​ទៀត ខ្វះ​ទាំង​បញ្ញា​សម្បត្តិ និង​ទ្រព្យ​សម្បត្តិ។

ប្រការ​ដែល​នាំ​ឲ្យ​មនុស្ស​មាន​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា​យ៉ាង​ដូច្នោះ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា គឺ​បណ្ដាល​មក​ពី «កម្ម» ឬ​ការ​ធ្វើ​អំពើ​ផ្សេងៗ​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី គឺ​គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នោះ​បាន​ខ្លះៗ​ដែរ គឺ​ជួយ​ទៅ​តាម​រយៈ​នៃ​ការ​ធ្វើ «ទាន» ឬ​ការ​ចែក​រំលែក។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនាបាន​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ «ទាន» ដើម្បី​ជួយ​ដល់​ជន​ខ្វះខាត​បាន​ទទួល​ផល​ល្អ​នោះ គឺ​គេ​ធ្វើ​ទាន​មាន ៣​យ៉ាង ដែល​ហៅ​តាម​ភាសា​បាលី និង​ភាសា​ខ្មែរ​ថា «អាមិសទាន» ឬ​ការ​ឲ្យ​វត្ថុ។ «ធម្មទាន» ឬ​ការ​ឲ្យ​ធម៌ និង «អភយទាន» ឬ​ការ​ឲ្យ​អភ័យ​លើក​លែង​ទោស​កំហុស។

ចំពោះ​ការ​ឲ្យ «អាមិសទាន» គឺ​ផ្ដល់​ជា​វត្ថុ​ផ្សេងៗ ដូចជា គ្រឿង​បរិភោគ សម្លៀកបំពាក់ គ្រឿង​សម្ភារៈ​ប្រើប្រាស់ ឬ​មួយ​ផ្ដល់​ជា​ប្រាក់​កាស ដើម្បី​ជួយ​ឲ្យ​មនុស្ស​ដែល​ខ្សត់​ខ្សោយ​ខ្វះ​សម្បត្តិ​ទ្រព្យ​នោះ អាច​មាន​ដើម​ទុន​យក​ទៅ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​រស់​នៅ​ឲ្យ​បាន​សុខ​ចម្រើន​ឡើង។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា លោក​បណ្ឌិត សួន ឱសថ បាន​មាន​ប្រសាសន៍​ថា ធម្មតា​ទុក្ខ​លំបាក​របស់​មនុស្ស​ក្នុង​លោក​នេះ មិន​អាច​បញ្ចប់​បាន​ទេ ពីព្រោះ​មនុស្ស​ភាគ​ច្រើន​ខ្វះ​បញ្ញា​ការ​យល់​ដឹង។ ប៉ុន្តែ​គេ​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ខ្លះ គឺ​នាំ​គ្នា​ធ្វើ «ធម្មទាន» ឬ​ឲ្យ​ទាន​ធម៌ ឬ​ក៏​ហៅ​ថា​ឲ្យ​ទាន​បញ្ញា ដូចជា ផ្ដល់​ចំណេះ​វិជ្ជា ជួយ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ លេខ​នព្វន្ត ជាដើម។

ការ​ធ្វើ​ទាន​បញ្ញា​ក្រៅ​ពី​ឪពុក​ម្ដាយ​ផ្ដល់​ឲ្យ​កូន ក្នុង​នោះ​អ្នក​ដទៃ​ទៀត​ក៏​អាច​ឲ្យ​ទាន​បញ្ញា ឬ​ផ្ដល់​បញ្ញា​សម្បត្តិ​នេះ​ដល់​មនុស្ស​ផង​គ្នា​ឯ​ទៀត​បាន​ដែរ ដូចជា​ផ្ដល់​សាលារៀន ផ្ដល់​អាហារូបករណ៍​ផ្សេងៗ ឲ្យ​ដល់​កូនចៅ​អ្នក​ក្រីក្រ​លំបាក អាច​មាន​លទ្ធភាព​ទៅ​សិក្សា​រៀនសូត្រ ដើម្បី​បាន​ចំណេះ​វិជ្ជា​ទុក​ជា​ទីពឹង​ទៅ​ថ្ងៃ​ក្រោយ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា ការ​ឲ្យ​ទាន​បញ្ញា បើ​និយាយ​នៅ​ក្នុង​ផ្លូវ​ធម៌​នៃ​ព្រះពុទ្ធ​សាសនា គឺ​ការ​ធ្វើ «ធម្មទាន» ឬ​ការ​ឲ្យ​ទាន​ធម៌ ដែល​បង្ហាញ​ផ្លូវ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ទាំង​ផ្លូវ​កាយ ផ្លូវ​វាចា និង​ផ្លូវ​ចិត្ត។

ធម្មទាន​នេះ គឺ​មាន​គុណ​ប្រយោជន៍​ដ៏​លើសលប់ ឬ​ជា​ទាន​១​ឈ្នះ​អស់​ទាន​ផង​ទាំង​ពួង ដែល​ជា​ពាក្យ​អប់រំ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ ហៅ​តាម​ភាសា​បាលី​ថា៖ «សព្វទានំ ធម្មទានំ ជិនាតិ»។

នូវ​រាល់​ការ​ធ្វើ​ធម្មទាន ឬ​ឲ្យ​ទាន​បញ្ញា ទាំង​ការ​សម្ដែង​ធម៌​ប្រាប់​ផ្លូវ​ខុស​ត្រូវ​ក្តី ទាំង​ការ​ឲ្យ​ធម្មទាន​បង្ហាត់​បង្រៀន​វិជ្ជា​ផ្លូវ​លោក ឬ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ក្តី សម្រាប់​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ គេ​ឃើញ​មាន​សប្បុរសជន បណ្ឌិត​អ្នក​ប្រាជ្ញ​នានា ក្នុង​នោះ​រួម​ទាំង​ព្រះសង្ឃ​ផង បាន​នាំ​គ្នា​ធ្វើ​ធម្មទាន​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​កាត់​បន្ថយ​បញ្ហា​ខ្វះខាត​សម្បត្តិ​បញ្ញា​នេះ​បាន​នៅ​ឡើយ​ទេ។

រីឯ​ចំពោះ​ទាន​ទី​៣ ដែល​ហៅ​ថា «អភយទាន» ឬ​ការ​ឲ្យ​អភ័យ លើក​លែង​ទោស​កំហុស គេ​បាន​កត់​សម្គាល់​ឃើញ​ថា ក៏​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែរ​នៅ​ក្នុង​សង្គម​ជាតិ​កម្ពុជា បច្ចុប្បន្ន ដូច​ជា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ អ្នក​ទន់​ខ្សោយ​ខ្លះ បាន​រងគ្រោះ​ដោយ​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​អំពើ​មិន​ល្អ​ផ្សេងៗ ជាដើម។

ការ​ខ្វះខាត​អភ័យ​ទាន ឬ​វិរតិទាន​នេះ គឺ​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​សង្គម​មនុស្ស​មិន​សូវ​មាន​សេចក្តី​សុខ មិន​ស្រឡាញ់​រាប់​អាន​គ្នា​ប៉ុន្មាន​ទេ ហើយ​ក៏​នឹង​កើត​មាន​ការ​ចងពៀរ ឬ​ក៏​គំនុំ​គុំ​កួន ជាដើម។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា មនុស្ស​ក្នុង​សង្គម​ខ្មែរ ជាពិសេស​អ្នក​ដែល​មាន​ធនធាន​ទាំង​ទ្រព្យ​សម្បត្តិ និង​បញ្ញា​សម្បត្តិ គប្បី​បង្កើន​គុណធម៌​នៃ​ការ​ធ្វើ​ទាន​ទាំង​បី​យ៉ាង​នេះ ដើម្បី​បាន​ជា​ប្រយោជន៍​នាំ​មក​នូវ​សេចក្តី​សុខ​ដល់​ខ្លួន​ឯង​អ្នក​ម្ចាស់​ទាន​ផ្ទាល់​ផង ហើយ​និង​ជួយ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ចម្រើន​រុងរឿង​ផង។

យើងងាកមកមើលស្ត្រីម្នាក់នេះវិញ ព្រះសង្ឃកំពុងតែសូត្រធម៌ គាត់បែរជាយកលុយមកបាច បង្កអានាធិបតេយ្យនាំអោយរំខានសមាធិពុទ្ធបរិស័ទដែលគេកំពុងតែស្តាប់ព្រះធម៌។ សូមសសើថាចេះធ្វើទានតែមិនទាន់បានត្រឹមត្រូវ ការអោយទានគួរអោយក្នុងភាពសមរម្យបន្តិច ហុចឬក៍ដើរចែកទើបវាបញ្ជាក់ពីភាពស្និទ្ធស្នាល ក្តីស្រសាញ់អាណិតអាសូររវាងអ្នកអោយទាននិងអ្នកទទួល បើមើលក្នុងឃ្លីបវីដេអូនេះវិញមិនខុសពីបោះបាយបិណ្ឌអោយប្រែតទេ៕

ប្រភពអត្ថបទ៖ Rfa-Khmer

Image may contain: one or more people and crowdImage may contain: one or more people, crowd and indoorImage may contain: one or more people and foodImage result for ការធ្វើទានImage result for ការធ្វើទានImage result for ការធ្វើទានImage result for ការធ្វើទានImage result for ការធ្វើទានImage result for ការធ្វើទាន

The post ចង់សួរប្រិយមិត្តថា បើគេចែកទានឲ្យប្រិយមិត្តដូចក្នុងវិឌីអូនេះ តើប្រិយមិត្តយកទេ? appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles