សត្វសារិកាកែវវ៉ងមួយនេះបានព្យាយាមប្រមូលសំរាមដែលមនុស្សបានបោះចោលឥតសណ្តាប់ធ្នាប់ ពិតជាគួអោយសរសើនូវអ្វីដែលសត្វសារិកាកែវមួយនេះមានណាស់ ព្យាយាមចិករើសម្តងមួយៗយកមកដាក់ក្នុងធុងសម្រាមដោយភាពអំណត់របស់សត្វ។ មិនដឹងថាមានកម្មអ្វីទេដែលបណ្តាលអោយសត្វសារិកាកែវមកយល់នូវភាពកខ្វក់មួយនេះ ដែលមានមនុស្សជាច្រើនណាស់មិនអាចធ្វើនូវរឿងមួយនេះបាន។ សូមកោតសរសើរចំពោះសត្វសារិកាកែវនេះណាស់ ព្រោះនេះជាសត្វគំរូដ៏ល្អមួយដែលអាចជួយពញ្ញាក់ស្មារតីពលរដ្ឋទូទៅមួយចំនួនធំអោយភ្ញាក់បានខ្លះ។ ការសម្អាតប្រទេសគឺជារឿងដែលពលរដ្ឋម្នាក់ៗត្រូវតែធ្វើវាអោយបាន បើម្នាក់ៗសំអាតបន្តិចនោះប្រទេសយើងនឹងមានភាពស្រស់បំព្រង តែបើម្នាក់ៗគិតតែចោលសម្រាមពេញទឹកពេញដីនោះ មិនត្រឹមតែខ្លួនយើងផ្ទាល់ឫក៏គ្រួសារយើងផ្ទាល់ទេដែលរងឥទ្ធិពលដ៏អាក្រក់មួយនេះ វាថែមទាំងស្អុយសុសសាយពេញពិភពលោកទៀតផង។
សូមពលរដ្ឋគ្រប់គ្នាយកគំរូតាមសត្វសារិកាកែវនេះផង ដើម្បីភាពស្អាតទាំងអស់គ្នា កុំអោយអ្នកជិតខាងគេមើលងាយ។ ស្រលាញ់សុខភាពអ្នក ស្រលាញ់គ្រួសារអ្នកនិងមនុស្សជិតខាងអ្នក សូមកុំចោលសម្រាមតាមទីសាធារណៈផ្តេសផ្តាសខុសទីកន្លែង សូម្បីតែនៅជុំវិញខ្លួនអ្នកក៏ត្រូវសម្អាតអោយស្អាតដែរ។
The post សត្វសារិកាកែវវ៉ងប្រមូលសំរាមដាក់ចូលធុងសម្រាម ឯមនុស្សបោះចោលសំរាម appeared first on Khmer Readers.