Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

យូរៗម្ដង! ប្រមុខ LDP ចម្អកអ្នកគាំទ្រអតីត CNRP មួយចំនួន រស់នៅយ៉ាងសង្វេគនៅក្រៅប្រទេស

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រូបសង្ហា បានធ្វើការសើចចម្អកលក្ខណៈ Status នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដោយលោកបាននិយាយទាក់ទងទៅនឹងអតីតសកម្មជនបក្សសង្គ្រោះជាតិមួយចំនួន ដែលមិនមែនជាថ្នាក់ដឹកនាំធំៗ ក្នុងអតីតបក្សសង្គ្រោះជាតិដែលបន្ដរស់នៅ ក្នុងប្រទេសគេដទៃ ដែលតួយ៉ាងលោក បានឧទាហរណ៍ទៅកាន់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដែលរស់នៅក្នុងប្រទេសដទៃ យូរយ៉ាងនេះ ហើយនៅតែព្យាយាមបង្ហោះរូបនេះ រូបនោះ ដោយបញ្ជាក់ថាខ្លួនពិតជាឡូយហឺហារទៅវិញ តែការពិតគួរឲ្យសង្វេគខ្លាំងណាស់ សូមអានការសរសេររបស់លោក ខឹម វាសនា ដូចខាងក្រោមនេះ ៖

ខ្ញុំឃើញពួកអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិខ្លះបានទៅដល់បរទេសតួយ៉ាងទៅដល់អាមេរិកជាដើម​ ហើយឃើញពួកគេបន្តស្នាក់នៅក្នុងប្រទេសនោះយ៉ាងយូរមិនមកប្រទេសខ្មែរវិញ​ ខ្ញុំចេះតែគិតថា​ មិនដឹងពួកគេលំបាកយ៉ាងណាទេ​ នៅប្រទេសគេ​ វាជារឿងកម្រណាស់ដែលមានគេអោយយើងស្នាក់នៅផ្ទះរបស់គេយូរថ្ងៃខែដោយមិនបានជួយចេញថ្លៃបន្ទប់ស្នាក់នៅ​និងការចំណាយផ្សេងសំរាប់បំរើស្នាក់នៅក្នុងផ្ទះរបស់គេនោះ។ ស្នាក់នៅបរទេសយូរបែបនេះ​ ពួកគេត្រូវតែទៅរកការងារធ្វើដើម្បីបំរើអោយការចំណាយទាំងនោះ។ មិនស្រួលទេសំរាប់ការងារខុសច្បាប់​ ដើម្បីបានលុយសុទ្ធយកមកចាយវាយបំរើអោយការរស់នៅដោយខុសច្បាប់របស់ពួកគេ​ តែឃើញពួកគេចេះតែផុសនេះ​ ផុសនោះធ្វើដូចជាពួកគេសប្បាយហុឺហាណាស់នៅបរទេសនោះ​ តែការពិតមិនដូច្នោះទេ​ ពួកគេរស់នៅដោយក្តីសង្វេគណាស់។ Oh my Buddha.

មានមតិរិះគន់ជាច្រើនជុំវិញបញ្ហាសើចចម្អកនេះ ដោយបានសើចចម្អកពីសមាជិកទៀតផង ៖

ប្រភព៖ Facebook Veasna Khem

 

The post យូរៗម្ដង! ប្រមុខ LDP ចម្អកអ្នកគាំទ្រអតីត CNRP មួយចំនួន រស់នៅយ៉ាងសង្វេគនៅក្រៅប្រទេស appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles