ប្រហែសតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ ឃាតករលាក់មុខបានឆក់យកជីវិតក្មេងស្រីម្នាក់អោយចាកឆ្ងាយពីក្រុមគ្រួសារដោយមិនបានផ្តែផ្តាំសូមម្បីពាក្យថា “លាហើយ” ហេតុការណ៍ឧបត្តិវហេតុនេះបាន។
យុវតីរងគ្រោះមានឈ្មោះ លី សៀវហ្វុង អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យវិទ្យាល័យPPIU រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ គេបានឃើញយុវតីខាងលើនេះបានជិះម៉ូតូ Scoopy ពណ៌ស ស្លាកលេខភ្នំពេញ 1FA-1335 ជិះម្នាក់ឯងតាមផ្លូវព្រះមុន្នីវង្ស ក្នុងគោលបំណងទៅធ្វើការនៅម្ដុំបាក់ទូក លុះជិះមកដល់មុខក្រុមហ៊ុនម៉ូតូហុងដា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក បណ្ដាលឲ្យម៉ូតូយុវតីរងគ្រោះដួល ចៃដន្យមានរ៊ឺម៉កដឹកបន្លែបើកមកពីក្រោយកិនចំក្បាលបែកស្លាប់នៅក្នុងថ្លុកឈាមតែម្ដង ចំណែករ៊ឺម៉កដឹកបន្លែនិងម៉ូតូក៏បានបើករត់គេចបាត់សម្រោលតែម្ដង ។
សង្ឃឹមថាកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវនោះអាចរកឃើញផងចុះ ដោយក្ដីគោរព ជួយចែករំលែកដំណឹងនេះបន្តផង! ចំណែកឯសាកសពរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចជំនាញធ្វើលិខិតស្នាមប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានទាំងសោកសង្រេង៕
ប្រភពអត្ថបទ៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ
The post និស្សិតឆ្នាំទី១ដ៏ស្រស់ស្អាតម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែកកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ appeared first on Khmer Readers.