ជ្រូកព្រៃ ក្តាន់ និង ប្រេីសផ្កាយគឺជាសត្វព្រៃដ៏កំរហើយក៏ជិតផុតពូជដែរ ពេលនេះពួកអ្នកស្រឡាញ់សត្វទាំងនោះក៏បានកំពុងអរភិរក្សមើលថែរក្សារយ៉ាងសស្រាក់សស្រាំលើលើគ្រប់ប្រទេសពិភពលោក។ ងាកមកមើលខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។
ការស្រាវជ្រាវរបស់យើងបានឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងរបស់វា ហើយនៅក្នុងហ្វូងជ្រូកនីមួយៗ គេឃើញមានមេហ្វូងមួយជាជ្រូកឈ្មោលដែល មិនត្រឹមតែមានមាឌធំ ហើយខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវទៀតផង ។ នៅក្នុងខណៈ ពេលដែលមានកូនជ្រូកព្រៃទើបនឹងកើតមក មេហ្វូងជ្រូកព្រៃដ៏កាចសាហាវខ្លាំងនេះសម្លាប់នូវកូនជ្រូកព្រៃឈ្មោល ណា ដែលវាទទួល ស្គាល់ថាមានមហិទ្ធិឫទ្ធិដូចវា ។
ហើយខេត្តរតនៈគីរី(កម្ពុជាយើង)កំនៅមានសត្វព្រៃខ្លះៗដូចជា៖ ជ្រូកព្រៃ ក្តាន់ និង ប្រេីសផ្កាយ ដែលកំពុងត្រូវតែអភិរក្សមើលថែពីសំណាក់អ្នកស្រលាញ់សត្វព្រៃផងដែរ សូមទស្សនាវីដេអូខ្លីបមួយនេះដើម្បីដឹងពីសុខទុក្ខរបស់ពួកគេ ហើយក៏សង្ឃឹមថាបងប្អូនទាំងអស់ទូទាំងប្រទេសកម្ពុជាក៏ចង់ឃើញវត្តមានរបស់ពួកគេនៅលើទឹកដីនេះទៀតផងដែរ សូមកុំភ្លេចចែករំលែកព័ត៌មានអោយមិត្តរបស់អ្នកបានដឹងផង។
The post ជ្រូកព្រៃ ក្តាន់ និង ប្រេីសផ្កាយ នៅខេត្តរតនៈគីរីជិតផុតពូជហើយ appeared first on Khmer Readers.