Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

គ្រោះថ្នាក់នៃការជក់បារីនិងសុខភាពគ្រួសារអ្នក តើបារីបង្កផលប៉ះពាល់អ្វីខ្លះ

$
0
0

បើទោះជាដឹងថាបារីមានផលប៉ះពាល់អាក្រក់ដល់សុខភាពយ៉ាងណាក៏ដោយ តែក៏នៅតែមានមនុស្សជាច្រើននៅតែបន្តជក់វារហូត ជាក់ស្តែងបើតាមរបាយការណ៍របស់អង្កាសុខភាពពិភពលោករហូតមកទល់ឆ្នាំនេះនៅតែមានមនុស្សប្រមាណជាង៧លាននាក់ដដែល ដែលបានស្លាប់ដោយការជក់បារីក្នុងនោះ៦លាននាក់ជាអ្នកជក់បារីដោយផ្ទាល់ខណៈ១លានជាងនាក់ទៀតត្រឹមតែស្រូបផ្សែងបារីពីគេប៉ុណ្ណោះ បើនិយាយអំពីក្របខ័ណ្ធប្រទេសកម្ពុជាវិញបើតាមអង្កាដែលង្កេតទៅលើបញ្ហាសុខភាសាធារណៈក៏បានអោយដឹងដែរថាមានមនុស្សប្រមាណជាង១មឺុននាក់ដែលបានស្លាប់ដោយសារការជក់បារីបើបូកដកគុណចែកទៅគឺមានប្រមាណ៣០នាក់ក្នុង១ថ្ងៃ

ជាការពិតណាស់នៅពេលដែលអ្នកជក់បារី១ដើមអ្នកនឹងខាតអាយុ១១នាទីកន្លះនេះជាការលើកឡើងរបស់អង្កាសុខភាពពិភពលោក សព្វថ្ងៃចំនួនអ្នកជក់បារីដែលភាគច្រើនជាបុរសមានការកើនឡើងនៅលើពិភពលោក ទោះបីប្រជាពលរដ្ឋជាច្រើនមានការនិយមជក់បារីក៏យុទ្ធនាការទប់ស្កាត់ការជក់បារីឫថ្នាំជក់ត្រូវបានអង្កាសុខភាពពិភពលោកយកចិត្តទុកដាក់ជាពិសេសទៅលើសុខភាពអ្នកជក់និងអ្នកដែលរស់នៅជាមួយផ្សែងបារី

សារធាតុនីកូទីនដែលជាសារធាតុមួយដែលមាននៅក្នុងថ្នាំជក់បានធ្វើអោយអ្នកជក់បារីបានឈានទៅដល់កំរិតញានដោយមិនដឹងខ្លួនបាត់ទៅហើយ ដែលវាជះឥទ្ធិពលដ៏អាក្រក់ដល់សុខភាពនិងមនុស្សផងគ្នាដែលនៅជុំវិញខ្លួនជាពិសេសក្រុមគ្រួសារព្រោះក្រុមគ្រួសារស្ថិតនៅជិតបំផុតនៃផលប៉ះពាល់ដ៏អាក្រក់មួយនេះ។

ពួកគាត់ពិបាកនិងបញ្ឃប់ការជក់នេះណាស់ព្រោះតែយុទ្ធសាស្រ្តទីផ្សារដ៏សំបូរបែបដែលគេផ្សព្វផ្សាយដើម្បីទាក់ទាញអោយមានអ្នកជក់បារីថ្មីនិងអ្នកដែលធ្លាប់ជក់នៅតែបន្តជក់រហូត បើទោះពេលបច្ចុប្បន្ននេះមានច្បាប់ហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ទាំងអស់ក៏ដោយប៉ុន្តែការផ្សាយពាណិជ្ជកម្មនៅតាមភោជនីយដ្ឋានហាងកាហ្វេកន្លែងលក់គ្រឿងទេសតាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្មតូចៗដែលផ្សាយដើម្បីទាក់ទាញអ្នកប្រើប្រាស់។


ផ្សែងបារីមានផ្ទុកសារធាតុគីមីជាង៤ពាន់ប្រភេទរួមមាន​ ប៊ង់ស៊ែម នីកូទីន ប៊ង់ស៊ូប៉ីរ៉ែន អាម៉ូញាក់ កាប៉ូនម៉ាណូអ៊ុកសុីដ អុីដ្រូសែនសានីតជាដើម សារធាតុខ្លះត្រូវបានចាត់ទុកថាបណ្តាលអោយរលាក ហើយសារធាតុខ្លះទៀតគឹជាសារធាតុបង្កជំងឺមហារីក ដូច្នេះហើយទើបបារីមានផលប៉ះពាល់ខ្លាំងដល់អ្នកជក់និងអ្នកនៅជុំវិញខ្លួន ហើយអ្នកដែលងាយរងគ្រោះជាងគេគឺកុមារក្រោមអាយុ១៣ឆ្នាំព្រោះ៨០ភាគរយនៃពួកគេរស់នៅជាមួយអ្នកជក់បារី។

វីដេអូមួយនេះនឹងធ្វើការពិសេាធអំពីបារីថាតើវាមានផលប៉ះពាល់យ៉ាងម្តេចខ្លះ តោះសូមតាមដានទាំងអស់គ្នាហើយកុំភ្លេចចែករំលែកដល់មិត្តភ័ក្តនិងក្រុមគ្រួសាររបស់អ្នកអោយបានដឹងពីពត័មានដ៏ល្អមួយនេះផង។

The post គ្រោះថ្នាក់នៃការជក់បារីនិងសុខភាពគ្រួសារអ្នក តើបារីបង្កផលប៉ះពាល់អ្វីខ្លះ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles