Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

៧ចំណុចនេះ នាងគឺជាមនុស្សស្រីដែលទ្រាំអត់ធ្មត់ចំពោះអ្នកបំផុត​ហើយ

$
0
0

មិនថានាងជាមនុស្សស្រីរឹងមាំ ឬទន់ជ្រាយឡើយ តែបើនាងអាចធ្វើដាក់អ្នកដល់កម្រិតនេះ នោះបញ្ជាក់ថានាងមានការអត់ធ្មត់ ស៊ូរទ្រាំ អំណត់អត់ធន់ ចំពោះអ្នកខ្លាំងបំផុតហើយ។ ស៊ូរទ្រាំក៏ស៊ូរទ្រាំ លះបង់ក៏លះបង់ ហើយនាងមានការឈឺចាប់ខាងក្នុងច្រើនណាស់ដែលអ្នកមិនអាចដឹង។

សញ្ញា៨នេះ នាងគឺជាមនុស្សស្រីដែលអត់ធ្មត់ចំពោះអ្នកបំផុត​៖

១.«នាងនៅតែយកចិត្តទុកដាក់ បើទោះបីអ្នកសោះអង្គើយចំពោះនាង»

មនុស្សស្រីផ្សេងអាចនឹងសោះអង្គើយត្រឡប់សងអ្នកវិញ តែមនុស្សស្រីដែលពូកែទ្រាំ និងឱ្យតម្លៃអ្នក នាងនៅតែចូលក្បែរយកចិត្តទុកដាក់ចំពោះអ្នក ទោះអ្នកមិនសូវខ្វល់ពីនាងក៏ដោយ។ នាងមានអារម្មណ៍ថាខ្លួននាងឯកោ តែនាងនៅតែបំពេញឱ្យអ្នកជានិច្ច។

២.«នាងសប្បាយចិត្តពេលនៅក្បែរអ្នក ទោះបីអ្នកធ្វើធម្មតាក៏ដោយ»

ធ្វើម៉េចក៏បានដែរឱ្យតែបាននៅក្បែរអ្នក ទោះបីពេលខ្លះការនៅក្បែរគ្នាហើយ តែអ្នកធ្វើធម្មតាចំពោះនាងក៏ដោយ ត្រឹមបានជួបក្បែរម្តងៗនាងពេញចិត្តបំផុតហើយ ជួនកាលញញឹមម្នាក់ឯងដោយគ្មានការចូលរួមពីអ្នកក៏មាន។

៣.«នាងទទួលយកកំហុសទាំងខ្លួនមិនបានខុស»

ពេលខ្លះ ដើម្បីឱ្យឆាប់ចប់ នាងសុខចិត្តយកខាងខុសមកដាក់ឱ្យខ្លួននាង ហើយឱ្យខាងត្រូវទៅអ្នក គ្រប់យ៉ាងគឺដើម្បីមិនចង់ឱ្យអ្នកខឹង មិនចង់ឱ្យរឿងវែងឆ្ងាយ ព្រោះនាងកំពុងតែខំថែរក្សាទំនាក់ទំនងនេះណាស់។

៤.«នាងព្យាយាមឱ្យបាននៅជិតអ្នកទោះអ្នកធុញនាង»

នាងនៅតែមិនចោលអ្នក មិនទៅណាឆ្ងាយ ទោះបីអ្នកធុញនាងក៏ដោយ ទាំងក្នុងពេលដែលអ្នកស្ថិតក្នុងអារម្មណ៍មិនល្អ ក៏នាងស៊ូរប្រឈមជាមួួយអ្នកដែរ។ នាងពិតជាខ្លាចអ្នក ក៏ប៉ុន្តែនាងខ្លាចការបាត់បង់អ្នកជាង។

៥.«ពេលអ្នកធ្វើខុសលើនាង នាងអត់ទោសជានិច្ច»

នាងអាចលើកលែងទោសឱ្យអ្នកបានដោយងាយ ទោះបីអ្នកធ្លាប់តែលើកលែងទោសឱ្យនាងបានដោយពិបាក ក៏ដោយ។ ដើម្បីអ្នក អ្វីក៏នាងអាចផ្តល់ឱ្យបានដែរ។

៦.«នាងនៅតែមានសង្ឃឹមទោះអ្នកដទៃប្រាប់ថា ឈប់ទៅ»

ទោះអ្នកបានធ្វើខុសជាច្រើនចំពោះនាង ក៏នាងនៅតែយល់ថាអ្នកល្អ។ ទោះបីអ្នកដទៃប្រាប់ឱ្យអ្នកឈប់ទៅគ្មានសង្ឍឹមទេ តែនាងនៅតែមានសង្ឍឹម ចំពោះអ្នក។

៧.«ទោះទទួលបានពាក្យស្តីបន្ទោស នាងនៅតែមិនស្អប់អ្នក»

នាងមិនដែលមានចិត្តស្អប់អ្នកម្តងណាឡើយ លែកលែងតែនាងអស់ចិត្តប៉ុណ្ណោះ។ រាល់ពាក្យស្តីបន្ទោស នាងគ្រាន់តែគិតថាអ្នកចង់ឱ្យនាងល្អ ទោះបីពាក្យធ្ងន់ៗ សម្តីធំតូចខ្លះ ផ្តល់ការឈឺចាប់ដល់នាង ក៏នាងនៅតែមានក្តីស្រឡាញ់ចំពោះអ្នក និងមិនស្អប់អ្នកឡើយ៕

The post ៧ចំណុចនេះ នាងគឺជាមនុស្សស្រីដែលទ្រាំអត់ធ្មត់ចំពោះអ្នកបំផុត​ហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748