Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ការបោះឆ្នោតជាតិអាណត្តិទី៦កន្លងទៅថ្មីៗនេះ LDPបានទទួលចំណុចសំខាន់ៗចំនួន៤

$
0
0

លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រាប់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនក្រោយពេលបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដា ២០១៨ កន្លងទៅថា LDPទទួលបានចំណុចសំខាន់ៗចំនួន៤ពីការបោះឆ្នោតនោះ។ តើចំណុយទាំង៤នោះមានអ្វីខ្លះ? សូមអានសំណេររបស់លោកខឹម វាសនា ដូចខាងក្រោម៖

ទីមួយៈ បានរុញអោយCPP ទៅដល់ចំណុចមួយដែលខ្លួនឯង(CPP) មិនចង់បាន។ ហេតុអ្វីគេឈ្នះដាច់ ហើយពូបែរជាថាជាចំណុចអាក្រក់បំផុតដែលគេមិនចង់បានទៅវិញ? ការហែបក្សរបស់យើងធំពេកនាថ្ងៃចុងក្រោយ ជាហេតុដ៏ធំក្នុងរឿងនេះ។ ចំណុចមួយនេះ ទោះLDPបានកៅអី២០កៅអី ក៏មានប្រយោជន៍មិនស្មើនឹងបានរុញអោយCPPអោយបានទៅដល់ចំនុចមួយនេះដែរ។

ទីពីរៈ ព្រោះតែយើងបានប្រលូកយ៉ាងជ្រៅក្នុងការបោះឆ្នោតនៅអាណត្តិនេះ ទើបយើងរកបានភស្តុតាងអត់ប្រកែកបានថាការបោះឆ្នោតនេះមិនត្រឹមត្រូវ ដែលច្រើនអាណត្តិណាមកហើយ CNRPមិនដែលអាចរកបានទាល់តែសោះ។

ទីបីៈ បានបទពិសោធន៍ជាក់ស្តែង ដែលវានឹងក្លាយទៅជាការតវាមួយយ៉ាងចំបញ្ហាបំផុត យើងនឹងធ្វើអោយអស់លទ្ធភាពនិងសមត្ថភាពដើម្បីបិទភ្ជិតប្រហោងដ៏ធំតាមរយៈភស្តុតាងដែលយើងរកបានពេលបោះឆ្នោតនោះ ដើម្បីកុំអោយគេអាចប្រើចំណុចនេះក្នុងការយកឈ្នះរាល់អាណត្តិ។ សូមបញ្ជាក់ថាចំណុចនេះមិនមែនជារឿងការគូសលើសន្លឹកឆ្នោតដោយសញ្ញាអីក៏បាន ដែលជាចំណុចយើងបានរកឃើញមុនបោះឆ្នោតនោះទេ។ គឺចំណុចថ្មីស្រឡាង បើតវាចំណុចនេះមិនបាន ដាច់ខាតយើងមិនចូលរួមបោះឆ្នោតអាណត្តិក្រោយទេ។

ទីបួនៈ ពលរដ្ឋខ្មែរចាប់ផ្តើមស្គាល់LDPកាន់តែច្រើនហើយ ហើយមួយវិញទៀតអន្តរជាតិបានស្គាល់យើងច្បាស់ខ្លាំងណាស់។

ពូសូមនិយាយសង្ខេបប៉ុណ្ណឹង ព្រោះកាលវេលាមិនទាន់សមស្របនឹងនិយាយច្រើនទេ។ វាជារឿងមានសារៈសំខាន់ណាស់ដែលLDPបានធ្វើជូនជាតិដែលបានចូលរួមបោះឆ្នោតក្នុងអាណត្តិនេះ ពូសូមនិយាយដោយខ្លីតែប៉ុណ្ណឹង។

ក្មួយមានមើលឃើញពូខុសប្លែកពីកាលបោះឆ្នោតឃុំសង្កាត់ទេ? ពូសប្បាយចិត្តខុសពីបោះឆ្នោតឃុំសង្កាត់ ព្រោះពូក្តាប់រឿងរ៉ាវបានជុំជាងពួកក្មួយ។

ពូសូមប្រាប់ក្មួយថា សូមក្មួយមើលចរិតពូ ហើយយកសំដីពូនេះទៅគិតចុះ ថាតើរាល់ការបោះឆ្នោត ពូមានដែលនិយាយថាយើងLDPមិនមែនបានសន្លឹកឆ្នោតប៉ុណ្ណេះឬប៉ុណ្ណោះដែរឬទេ ទោះពេលខ្លះldpបានសន្លឹកឆ្នោតចាញ់គណបក្សតូចៗទៅទៀត ពូគ្រាន់តែឆ្ងល់ថាម្តេចទៅជាអីចឹង តែពូមិនដែលនិយាយថា ទេ! LDP មិនមែនបានសន្លឹកឆ្នោតប៉ុណ្ណឹងទេ! ទេការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម៌ទេ! ទើបLDP មិនបានអាសនៈដែរឬទេ? តែអាណត្តិនេះពូនិយាយដោយទំនុកចិត្តថា សន្លឹកឆ្នោតLDP មិនតិចជាង៦០ម៉ឺនសំលេងទេ ហើយកៅអីដែលត្រូវបានគឺជាង១០កៅអីឯណោះ។ យកចំណុចនេះទៅគិត។

មនុស្សរស់ដោយក្តីសង្ឃឹមទោះកំពុងក្រលំបាកក៏ដោយ បើមានសង្ឃឹមច្បាស់ថាអនាគតមានអ្វីល្អសំរាប់ខ្លួន មនុស្សនឹងរស់ដោយញញឹម។ អ្នកឈ្នះមិនសប្បាយទេក្មួយ គេកំពុងតែសំដែងហើយក្មួយ ជាមនុស្សកុំមើលសកម្មភាពខាងក្រៅឬស្តាប់ត្រឹមពាក្យសំដីខាងក្រៅរបស់គេក្មួយ បូកហេតុបូកផលគិតស្ទង់ដោយខ្លួនឯង ក្មួយនឹងរកឃើញសភាពពិតរបស់ពួកគេ។ បើពូប្រាប់ថាLDP បាន២០កៅអី ល្អមិនស្មើនឹងcppបានកៅអីទាំងអស់ហើយ តើក្មួយអាចរៀនគិតបានខ្លះទេ?

ពូអាសូរការខិតខំរបស់ពួកក្មួយៗណាស់ នាថ្ងៃហែរបក្សចុងក្រោយ ពូបានឃើញនូវទឹកចិត្តជាអ្នកផ្តល់អោយរបស់ពលLDPយ៉ាងប្រតក្យណាស់។ ពូពាល់នូវអារម្មណ៍លះបង់ដើម្បីជាតិមាតុភូមិរបស់ក្មួយច្បាស់លាស់ណាស់។ ពូសូមប្រាប់ក្មួយថា ការខិតខំដោយក្តីលះបង់ព្រោះចង់ផ្តល់អោយពលរដ្ឋខ្មែរនូវក្តីសុខសាន្តនេះ ពិតជាមិនខុសបំណងពួកក្មួយទេ។ LDPដែលជានាវាសង្គ្រោះរបស់ពួកក្មួយៗ បានមកដល់ចំណុចមួយដែលអាចប្រើការជាប្រយោជន៍ជូនជាតិមាតុភូមិរបស់ក្មួយបានហើយ។

បោះឆ្នោតហើយពូសប្បាយចិត្តណាស់។ ក្មួយបន្តធ្វើការងារប្រចាំថ្ងៃរបស់ក្មួយអោយស្មើដៃទៅមុខទៀតចុះ អាណត្តិក្រោយ ពូនឹងចាប់ដៃពួកក្មួយបង្កើតប្រវត្តិសាស្ត្រថ្មីសំរាប់ជាតិសាស្ត្រយើង។ ក្មួយនឹងមានរឿងសប្បាយ សើចហួសចិត្ត សើចទាល់តែហូរទឹកភ្នែក ព្រោះផលនៃការប្រឹងប្រែងរបស់ពួកក្មួយវាធំធេងហួសការនឹកស្មានរបស់ពួកក្មួយពេក៕

ប្រភពអត្ថបទ៖ Facebook

The post ការបោះឆ្នោតជាតិអាណត្តិទី៦កន្លងទៅថ្មីៗនេះ LDPបានទទួលចំណុចសំខាន់ៗចំនួន៤ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748