Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

​«វីរបុរស​សង្គ្រាមអាមេរិក»​ក្នុងសម័យ​សង្គ្រាម​វៀតណាម​ឆ្នាំ​១៩៦៧ បានស្លាប់ហើយ

$
0
0

សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ លោក ចន ម៉ាកខេន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សៅរ៍ ទី​២៥​សីហា ក្នុង​ជន្មាយុ​៨១​ឆ្នាំ​។ លោក ចន ម៉ាកខេន មាន​ជំងឺ​មហារីក​ខួរ​ក្បាល។ គ្រួសារ​របស់​លោក បាន​ប្រកាស​ពី​ការ​ឈប់​ទទួល​យក​ការ​រក្សា​ព្យាបាល​សម្រាប់​លោក ចន ម៉ាកខេន កាល​ពី​ថ្ងៃ​សុក្រ​ទី​២៤​សីហា ពោល​គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ទទួល​មរណភាព​។ តើ​ លោក ចន ម៉ាកខេន ជា​នរណា?

​លោក ចន ម៉ាកខេន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វីរបុរស​សង្គ្រាម ក្រោយ​ពី​លោក​បាន​បម្រើ​ការងារក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក និង​ធ្លាប់​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ឆ្នាំ​១៩៦៧។ ក្នុង​សង្គ្រាម​វៀតណាម លោក​បាន​រួច​រស់​ជីវិត​ពី​ការ​ធ្លាក់​យន្តហោះ ប៉ុន្តែ​សំណាង​អាក្រក់ ​ត្រូវវៀតណាម​​ចាប់​ជា​ឈ្លើយ​សឹក បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម អស់​រយៈ​ពេល​៥​ឆ្នាំ​កន្លះ មុន​នឹង​ដោះ​លែង​វិញ​នៅ​ឆ្នាំ​១៩៧៣ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ដក​ទ័ព​​អាមេរិក​ចេញ​ពី​វៀតណាម​។

ក្រោយ​ចូល​និវត្ត​ពី​កងទ័ព​ជើង​ទឹក​អាមេរិក លោក ចន ម៉ាកខេន បាន​ចូល​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ នៅ​ឆ្នាំ​១៩៨២ ដោយ​ជាប់​ឆ្នោត​ក្លាយ​ជា​តំណាងរាស្ត្រ​​រដ្ឋ​អារីហ្សូណា​ចំនួន​ពីរ​អាណត្តិ​។ នៅ​ឆ្នាំ​១៩៨៦ លោក​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក ហើយ​ជាប់​ឆ្នោត​បន្ត​តំណែង​នេះ ប្រាំ​អាណត្តិ​ជាប់​ៗ​គ្នា​រហូត​មក​ទល់បច្ចុប្បន្ន​។

លោក ម៉ាកខេន ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​អភិរក្ស​និយម​មួយ​រូប ដែល​មិន​ដែល​ខ្លាច​ក្រែង​សោះ​ឡើយ ក្នុង​ការ​ចោទ​សួរ​គណបក្ស​សាធារណរដ្ឋ ជា​គណបក្ស​ដែល​រូបលោក​គាំទ្រ​។ ជាក់​ស្ដែង នៅ​ក្នុង​ឆ្នាំ​១៩៨៣ លោក​បាន​ទាមទារ​ឲ្យ​ដក​ទាហានម៉ារីន​អាមេរិក​ពី​លីបង់ ហើយ​បាន​រិះគន់​ជា​សារធាណៈ​ទៅ​លើ​រដ្ឋបាល​លោក រ៉ូណាល់ រ៉េហ្គេន នៃ​គណបក្ស​សាធារណរដ្ឋ អំពី​បញ្ហាលក់​ដូរ​អាវុធ​ដ៏​ចម្រូង​ចម្រាស់ ដែល​គេ​ហៅ​ថា Iran Contra Affair។

លោក ចន ម៉ាកខេន ​ចាប់​ផ្ដើម​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០០ ប៉ុន្តែ​ជា​បន្ត​បន្ទាប់ លោក​មិន​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត ឈាន​ទៅ​ដឹក​នាំ​អាមេរិក​ក្នុង​តំណែង​ជា​ប្រធានាធិបតី​ឡើយ​។ ដោយ​ឡែក ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាកខេន គឺ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ដែល​គ្រប់​គ្នា​គោរព និង​ផ្ដល់​តម្លៃ​ខ្ពស់​។

នៅ​ក្នុង​អាណត្តិ​លោក អូបាម៉ា លោក ម៉ាកខេន បាន​រិះគន់​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មិន​សំចៃ​មាត់​។ ហើយ​រហូត​ដល់​អាណត្តិ​លោក ដូណាល់ ត្រាំ លោក ចន ម៉ាកខេន នៅ​តែ​បន្ត​ការ​រិះគន់​របស់​ខ្លួន​ទៅ​លើ​ប្រធានាធិបតី បើ​ទោះ​ជា​ប្រធានាធិបតី​នោះ មាន​ប្រភព​ចេញ​ពី​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ​។

មរណភាព​របស់​លោក ចន ម៉ាកខេន ត្រូវ​បាន​អ្នក​នយោបាយ​នៅ​អាមេរិក​ពី​គ្រប់​មជ្ឈដ្ឋាន ចាត់​ទុក​ថា ជា​ការ​បាត់បង់​ដ៏​ធំ​ធេង​។ លោក បារ៉ាក់ អូបាម៉ា ដែល​បាន​ឈ្នះ​លោក ម៉ាកខេន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៨ បាន​លើក​ឡើង​ថា លោក​និង​អ្នក​ដទៃ​ទៀត​ជំពាក់គុណ​​លោក ចន ម៉ាកខេន។ សម្រាប់​លោក​អូបាម៉ា បើ​ទោះ​បី​ជា​លោក​និង​លោក​ម៉ាកខេន មាន​មតិ​ផ្ទុយ​គ្នា​ក៏​ដោយ ប៉ុន្តែលោក​ទាំង​ពីរ​មាន​គោលដៅ​តែ​មួយ គឺ​ឧត្តមគតិ​នៃ​ការ​ប្រយុទ្ធ​និង​លះបង់​៕

ប្រភពអត្ថបទ៖ Rfi

Sen. John McCain, R-Ariz., delivers his speech titled “America’s Enduring Commitment to Security and Prosperity in Asia”ù at the S. Rajaratnam School of International Studies (RSIS) Distinguished Public Lecture on Friday, June 3, 2016 in Singapore. (AP Photo/Wong Maye-E)

The post ​«វីរបុរស​សង្គ្រាមអាមេរិក»​ក្នុងសម័យ​សង្គ្រាម​វៀតណាម​ឆ្នាំ​១៩៦៧ បានស្លាប់ហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images